រៀបចំផ្ទៃអេក្រង់ខាងមុខ (Desktop)

កាលពីប្រកាសមុន ខ្ញុំបានលើកពីការបង្កើត Icon ប្រភេទ .png ដែលប្រើសម្រាប់កែលម្អ Dock ដោយខ្លួនឯង។ នៅពេលនេះខ្ញុំនិយាយពីការរៀបចំ Desktop តាមរបៀបថ្មីដែលធ្វើឲ្យអ្នកមានអារម្មណ៏ល្អនៅពេលបើកកំព្យូទ័រ។ 😀 (សូមមើលរូបខាងក្រោម)

ស្ទីលអេក្រង់តាមមូលស្ទាយល៏

ជាដំបូងអ្វីដែលអ្នកត្រូវការគឺ

១. កម្មវិធី Rocket Dock

២. កញ្ចប់ឯកសារ Mool Style

៣. Wallpaper របស់ Happyphotoshop (តាមចិត្ត)

១.បន្ទាប់ពីទាញយកអ្វីទាំងអស់នេះហើយ អ្វីដែលយើងធ្វើបន្ទាប់គឺធ្វើការរៀបចំ Desktop របស់យើង ១. បិទ Desktop Icon របស់អ្នក ដោយគ្រាន់តែ ចុចMouseខាងស្តាំ ជ្រើសយកពាក្យ View => Show Desktop Icon ២.កែសម្រួល Rocket Dock ឲ្យទៅខាងស្តាំ៖ ចុចម៉ៅស្តាំលើ Dock របស់អ្នក ជ្រើសយកពាក្យ Dock Setting រួចជ្រើសយកពាក្យ Position (មើលរូប) បន្ទាប់មកនៅ Screen Position សូមយកពាក្យ Left បើអ្នកចង់ដាក់វានៅខាងឆ្វេង។
៣. ដាក់វាឲ្យបើកដោយស្វ័យប្រវត្តិ ៖ ជ្រើសយកពាក្យ Behavior រួច Tick នៅលើ Auto Hide

៤.ជំនួស Icon ថ្មី៖  ចុចស្តាំលើ Icon ណាមួយដែលអ្នកចង់ប្តូរ ជ្រើសយកពាក្យ Icon Setting => ចុចលើសញ្ញា (+)ដើម្បីបន្ថែមទីតាំង => ជ្រើសយកទីតាំងដែលអ្នកផ្ទុកឯកសារ  រូចចុច OK (មើលរូប)

ជ្រើសយក Icon ណាមួយដែលអ្នកពេញចិត្ត រួច OK ជាការស្រេច

ហើយធ្វើបែបនេះនៅលើកម្មវិធីផ្សេងទៀតដែលចង់ប្តូរ

ស្ទីលអេក្រង់តាមមូលស្ទាយល៏

បន្ថែម៖ –អ្នកអាចបង្កើត Icon ដោយខ្លួនឯងដោយចូលមើលប្រកាស ” បង្កើត Mool Style ដោយខ្លួនឯង

-បើមានចម្ងល់លើប្រកាសទាំងឡាយ អ្នកអាចសរសេរជាសំនួរមកកាន់ខ្ញុំតាមរយៈ៖

Email: seangsokheng@gmail.com

Facebook: fb.com/seangsokheng

សួស្តីឆ្នាំថ្មី!

កែប្រែរូបលេងតាមរយៈគេហទំព័រ Picjoke.net

Picjoke.net ជាគេហទំព័រកម្សាន្តមួយដែលអាចឲ្យលោកអ្នកកែប្រែ (Edit) រូបភាពផ្ទាល់តាមចិត្តដោយវាផ្តល់គំរូ (Template)ស្រាប់ៗ ដោយគ្រាន់តែអ្នកបញ្ចូលរូបចូលក្នុងទៅជាការស្រាច់ វាធ្វើការ អាប់ឌេត ២ដងក្នុងមួយខែ។ 😀 ខាងក្រោមនេះជារបៀបចូលក្នុងគេហទំព័រដើម្បីកែប្រែរូបផ្ទាល់របស់អ្នក៖

១.សូមវាយអសយដ្ឋាន(address): http://www.picjoke.net or en.picjoke.net

២. បន្ទាប់ជ្រើសរើស ម៉ូតដែលអ្នកពេញចិត្ត

 

 

៣. បញ្ចូលរូបដោយចុចលើប៉ូតុង  រួច Uploadរូបភាពរបស់អ្នកចូល ជាចុងបញ្ចប់ចុចលើប៉ូតុង 

រង់ចាំប៉ុន្មានវិនាទី អ្នកនឹងទទួលរូបរបស់អ្នក បើអ្នកចង់រក្សាទុកនេះគឺគ្រាន់តែចុចលើប៉ូតុង Save to Disk ជាការស្រាច់ 😀

 

 

បង្កើតMool Style PNG ដោយខ្លួ​នឯង

ពេលនេះខ្ញុំ​សូមបង្ហាញមិត្តអ្នកអានពីរបៀបបង្កើត PNG សម្រាប់ដាក់នៅលើDockនៅលើDesktopរបស់អ្នកយ៉ាងស្រស់ស្អាត និងងាយស្រួលថែមទៀតផង!

ខាងក្រោមនេះជាជំហាននៃការរចនាP NG នេះ៖

ជំហានទី១៖ បង្កើត Page ថ្មី ដែល ចូលទៅក្នុង File -> New or Ctrl+N ដែលដាក់ទំហំ ទទឺង (Width) 256 x កំពស់ ( Height) 256 pixels, Resolution: 100 pixel, Color Mode: RGB (សម្រាប់ Web) និង Background Contents: Transperent (សូមមើលរូប)

រួចចុច Enter (Ctrl+F សម្រាប់ពង្រីកឲ្យពេលអេក្រង់)

ជំហានទី២៖ គូសរង្វង់ដោយប្រើ Elliptical Marquee Tool (M) រួច Ctrl+ Shift+Nដើម្បីបង្កើត Layer ថ្មី

ជំហានទី ៣៖ ចាក់ពណ៌នៅលើ Layer របស់យើងដោយប្រើ Alt+Delete

ជំហានទី ៤៖ ការដាក់ Layer Style:

១.ដាក់ ស្រមោល (Shadow)

ចូលទៅក្នុង Layer -> Layer Style -> Shadow

២. ចាក់ពណ៌ចូលក្នងុ Layer (វាផ្តល់ភាពងាយស្រួលនៅពេលដែលយើងចង់ប្តូរពណ៌ដោយមិនចាំបាច់ធ្វើឡើងវិញ)

ដោយមិនចាំចូលម្តងទៀត​ យើងចុចលើពាក្យ Color Overlay នៅក្នុង Layer Style Menu រួចជ្រើសពណ៌ដែលអ្កកចង់បាន

៣. ដាក់ស៊ុម Stroke ចុចលើពាក្យថា Stroke ដាក់ទំហំ(Size): 5 px Position: inside, Color: ពណ៌ស

៤​. ដាក់ Inner Glow សម្រាប់ឲ្យវាមើលទៅដូចកញ្ចក់

ជំហានទី ៥៖ ធ្វើឲ្យរូបភាពមានលក្ខណៈ ឆ្លុះ

១. គូសរង្វង់កាត់មួយរួចចាក់ពណ៌ស

២. បង្កើត Selection ដោយ Ctrl រួចចុចនៅលើ Layer ទី១ (មើលរូប)

៣. កាត់ចេញ ចូលក្នុង Select ->Inverse (Shift+Ctrl+ I)

ហើយចុច Delete

៤. បន្ថយ Opacity ដើម្បីធ្វើឲ្យឆ្លុះ សូមបន្ថយវាត្រឹម 50%

ជាចុងក្រោយ សូម វាយអក្សរតាមអ្នកចូលចិត្ត រួចដាក់ Shape  រួច Save ជា File .png ជាការស្រេច(ដូចគម្រូខាងក្រោម)

គន្លឹះ៖

– អ្នកអាចប្តូរពណ៌វាដោយគ្រាន់តែ ដូរតាម Layer Style  -> Color Overlay

-បើអ្នកចង់ឲ្យឆ្លុះ សូមបន្ថយFill (មើលរូប) ដោះ Color Overlay ចេញ រួចចាក់ពណ៌ធម្មតាដោយប្រើ Alt or Ctrl + Delete

កម្សាន្ត៖ ចម្រៀង Rap Photoshop!

ប្រវត្តិ និងការវិវឌ្ឍនៃ Adobe Photoshop

Adobe Photoshopដែលយើងតែងតែស្គាល់ថាជាកម្មវិធីកាត់រូបភាពបានលេចជារូបរាងលើកដំបូងកាលពី២១ឆ្នាំមុន (បើគិតដល់ឆ្នាំ២០១១)ដោយបានធ្វើបទបង្ហាញជាសាធារណៈដោយលោកThomas Knoll និស្សិតជាន់់ខ្ពស់ផ្នែករូបភាព(Image PHD.)នៃសកលវិទ្យាល័យ

Thomas Knoll

Michigan សហរដ្ឋអាមេរិច។ ដោយចាប់អារម្មណ៏លើំ ផ្នែកនេះលោកបានចាប់ផ្តើមសរសេរ កម្មវិធីមួយនៅ កុំព្យូទ័រ Machintoshរបស់គាត់ដែលប្រើសម្រាប់បង្ហាញរូបភាពប្រភេទស ខ្មៅ(Gray scale) ។ កម្មវិធីនេះត្រូវបានគាត់ដាក់ឈ្មោះថា Display ដោយមានការបង្ហាញផ្លូវពីប្អូនប្រុសគាត់ John Knoll គាត់បានកែប្រែពីកម្មវិធីបើករូបភាព ទៅជាកម្មវិធីកែប្រែរូបភាពពេញលក្ខណៈ។

លោកបានចំនាយពេល៨ឆ្នាំក្នុងការអភិវឌ្ឍន៏កម្មវិធីជាមួយប្អូនប្រុសរបស់គាត់ ហើយបានដាក់ឈ្មោះថា Image Pro.។ នៅឆ្នាំបន្ទាប់

គាត់បានដាក់ឈ្មោះកម្មវិធីនេះថា Photoshop។ កម្មវិធីកែប្រែរូបភាព Photoshop ជំនា់ទី ១.០ត្រូវបានបង្ហាញនៅឆ្នាំ ១៩៩០ ដែលកាល

នោះវាត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការណ៏ Machintosh (Mac OS)។

ជំនាន់នៃកម្មវិធី Adobe Photoshop៖

1990 – Photoshop 1.0

 

1991 – Photoshop 2.0

1994 – Photoshop 3.0

1996 – Photoshop 4.0

1998 – Photoshop 5.0

1999 – Photoshop 5.5

2000 – Photoshop 6.0

2002 – Photoshop 7.0

ខ្ញុំប្រើដំបូងនៅឆ្នាំ ២០០៧

2003 – Photoshop CS

2005 – Photoshop CS2

2007 – Photoshop CS3

ខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃ

2008 – Photoshop CS4

ហើយនឹងមានជំនាន់ CS 5 និង CS 6 ទៀត។

សូមបញ្ជាក់ផងដែរថា Happy Photoshopរបស់ខ្ញុំកំពុងប្រើប្រាស់ Adobe Photoshop Cs3 ព្រោះវាងាយស្រួលប្រើ

ណាមួយវាដំណើរការល្អជាមួយកុំព្យូទ័ររបស់ខ្ញុំផង! ^^

ប្រភព៖ http://en.wikipedia.org/wiki/Photoshop

http://www.webdesignerdepot.com/2010/02/20-years-of-adobe-photoshop/