បង្កើតMool Style PNG ដោយខ្លួ​នឯង

ពេលនេះខ្ញុំ​សូមបង្ហាញមិត្តអ្នកអានពីរបៀបបង្កើត PNG សម្រាប់ដាក់នៅលើDockនៅលើDesktopរបស់អ្នកយ៉ាងស្រស់ស្អាត និងងាយស្រួលថែមទៀតផង!

ខាងក្រោមនេះជាជំហាននៃការរចនាP NG នេះ៖

ជំហានទី១៖ បង្កើត Page ថ្មី ដែល ចូលទៅក្នុង File -> New or Ctrl+N ដែលដាក់ទំហំ ទទឺង (Width) 256 x កំពស់ ( Height) 256 pixels, Resolution: 100 pixel, Color Mode: RGB (សម្រាប់ Web) និង Background Contents: Transperent (សូមមើលរូប)

រួចចុច Enter (Ctrl+F សម្រាប់ពង្រីកឲ្យពេលអេក្រង់)

ជំហានទី២៖ គូសរង្វង់ដោយប្រើ Elliptical Marquee Tool (M) រួច Ctrl+ Shift+Nដើម្បីបង្កើត Layer ថ្មី

ជំហានទី ៣៖ ចាក់ពណ៌នៅលើ Layer របស់យើងដោយប្រើ Alt+Delete

ជំហានទី ៤៖ ការដាក់ Layer Style:

១.ដាក់ ស្រមោល (Shadow)

ចូលទៅក្នុង Layer -> Layer Style -> Shadow

២. ចាក់ពណ៌ចូលក្នងុ Layer (វាផ្តល់ភាពងាយស្រួលនៅពេលដែលយើងចង់ប្តូរពណ៌ដោយមិនចាំបាច់ធ្វើឡើងវិញ)

ដោយមិនចាំចូលម្តងទៀត​ យើងចុចលើពាក្យ Color Overlay នៅក្នុង Layer Style Menu រួចជ្រើសពណ៌ដែលអ្កកចង់បាន

៣. ដាក់ស៊ុម Stroke ចុចលើពាក្យថា Stroke ដាក់ទំហំ(Size): 5 px Position: inside, Color: ពណ៌ស

៤​. ដាក់ Inner Glow សម្រាប់ឲ្យវាមើលទៅដូចកញ្ចក់

ជំហានទី ៥៖ ធ្វើឲ្យរូបភាពមានលក្ខណៈ ឆ្លុះ

១. គូសរង្វង់កាត់មួយរួចចាក់ពណ៌ស

២. បង្កើត Selection ដោយ Ctrl រួចចុចនៅលើ Layer ទី១ (មើលរូប)

៣. កាត់ចេញ ចូលក្នុង Select ->Inverse (Shift+Ctrl+ I)

ហើយចុច Delete

៤. បន្ថយ Opacity ដើម្បីធ្វើឲ្យឆ្លុះ សូមបន្ថយវាត្រឹម 50%

ជាចុងក្រោយ សូម វាយអក្សរតាមអ្នកចូលចិត្ត រួចដាក់ Shape  រួច Save ជា File .png ជាការស្រេច(ដូចគម្រូខាងក្រោម)

គន្លឹះ៖

– អ្នកអាចប្តូរពណ៌វាដោយគ្រាន់តែ ដូរតាម Layer Style  -> Color Overlay

-បើអ្នកចង់ឲ្យឆ្លុះ សូមបន្ថយFill (មើលរូប) ដោះ Color Overlay ចេញ រួចចាក់ពណ៌ធម្មតាដោយប្រើ Alt or Ctrl + Delete