កម្សាន្ត៖ PhotoBoomb Tool (Tools មិនគួរឲ្យជឿ) :D

នៅចុងសប្តាហ៏នេះ Happy Photoshop ពុំ​មាន​ប្រកាស​ថ្មី​ដែល​ត្រូវ​ចេញផ្សាយ​ទេ​ មាន​តែ​វិឌីអូ​កម្សាន្ត​មួយនេះ​តែ​ប៉ុណ្ណោះ​។ តើ​អ្នក​ជឿរទេ​ថា Tool មួយនេះ​ពិតជា​មាន​? បើ​មានមែន​ Happy Photoshop និងអេជាមិនខាន​ 😀 ។

កែរូបភាពតាម Befunky.com(Online)

                 ជា​បឋម​សូម​អភ័យ​ទោស​ដោយ​ការ​អវត្តមានរបស់​ប្លុកហេបភីហ្វូតូស្សបរយៈពេលយ៉ាងយូរ ដោយកត្តាជាប់រវល់ក្នុងការសិក្សា និង មានការងារផ្ទាល់ខ្លួនមួយចំនួនត្រូវដោះស្រាយ។ តើមិត្តទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរ? ខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នាពិតជាសុខសប្បាយ ហើយមើលទៅ។ ថ្ងៃនេះហេបភីហ្វូតូស្សបមិនបានបង្ហាញពីគន្លឹះនៃការប្រើប្រាប់ Photoshop ឡើយ តែចង់បង្ហាញមិត្តអ្នកអានទាំងអស់គ្នា
ឲ្យស្គាល់គេហទំព័រមួយដែលអនុញ្ញាតិឲ្យមិត្តអ្នកអានអាចកែច្នៃរួបភាពតាមចិត្តទោះមិត្តអ្នកអានពុំមានជំនាញខាងកែប្រែរូបភាពក៏ដោយ នោះគឺគេហទំព័រ befunky.com  ដែលផ្តល់ឲ្យមិត្តអ្នកអានអាចកែប្រែរួបភាពតាមរយៈកម្មវិធី រុករកអ៊ីនធើណេត( Internet Browser) ផ្ទាល់តែម្តង។
ជាដំបូងមិត្តអ្នកអានសូមចូលទៅកាន់ http://www.befunky.com/ រួចចុចលើប៉ូតុង Get Started
ដើម្បីបន្តកិច្ចការ អ្នកត្រូវលើប៉ូតុង Upload ដើម្បីធ្វើការផ្ទុករូបឡើង បន្ទាប់ជ្រើសរើសរួបភាពរបស់អ្នក រួចចុចប៉ូតុង Open ដើម្បីបញ្ចូលរូបចូលគេហទំព័រ Befunky.com
បន្ទាប់មកវានឹងចេញផ្ទាំងមួយវាបង្ហាញចំនុចទាំង៦នៃ Tools ដែលអនុញ្ញាតិឲ្យអ្នកប្រើ៖

ខ្ញុំសូមបង្ហាញតែចំនុចទី ១ ទី ២ និងទី៦ប្រាប់មិត្តទាំងអស់គ្នាតែប៉ុណ្ណោះ ចំពោះចំនុច ៣ផ្សេងសូមអ្នកស្រាវជ្រាវដោយខ្លួនឯង។

ចំនុចទី១៖ ការកែប្រែភាពចាំង(Contrast) និង ភាពភ្លឺ(Brightness)
ដើម្បីចូលទៅកាន់ Tools Brightness and Contrast សូមចុចលើប៉ូតុង Brightness/Contrast។ ដោយរូបនេះរាងងងឹតបន្តិចដូច្នេះ ខ្ញុំត្រូវកែតម្រូវ Brightness 12 និង Contrast 33 ដើម្បីឲ្យវាមានភាពភ្លឺស្អាតជាងមុន រួចចុច Apply ដើម្បីកែប្រែ។*ចំណាំ៖ បើចង់ផ្លាស់ប្តូរចំនុចណាមួយដែលអ្នកចង់ចូល សូមចុចលើប៉ូតុង Create រួចរើសយកចំនុចណាមួយដែលចង់ចូល។
 ចំនុចទី២៖ ការដាក់ Photo Effect
ដោយខ្ញុំចង់ឲ្យរួបនេះ មានសភាពព្រៀលបន្តិចដូច្នេះខ្ញុំត្រូវចុចលើ Feature Effect រួចយក Effect មួយដែលខាងក្រោមគេស្ថិតនៅខាងស្តាំ
រួចខ្ញុំធ្វើការកែតម្រូវលើ Amount និង Blur Amount រួចចុចលើប៉ូតុង Apply ជាការស្រេច។ (ចុចDiscard ប្រសិនជាអ្នកបដិសេដ Effect នេះ)
*ចំណាំ៖ ចំពោះ Effect ខ្លះដែលគេដាក់ថា Premium Effect គឺតម្រូវឲ្យអ្នកចុះឈ្មោះដើម្បីទិញវា បើអ្នកប្រើសេវាឥតគិតថ្លៃ សូមកុំជ្រើសយកវា។

ចំនុចទី៦៖ ការដាក់អក្សរ
មុននឹងបញ្ចប់កិច្ចការរបស់ខ្ញុំនៅលើ befunky.com ខ្ញុំចង់ការអក្សរមួយជួរនៅលើរូបភាពរបស់ខ្ញុំ។ ខ្ញុំត្រូវចុចលើពាក្យ Create -> Add Text វានឹងចេញផ្ទាំងមួយដូចខាងក្រោម ដើម្បីដាក់អក្សរអក្សរខ្ញុំត្រូវចាប់ទាញ Style អក្សរមួយពីប្រអប់ខាងឆ្វេងរូចធ្វើការកែតម្រូវ។

ក្រោយពីបញ្ចប់ការវាយអក្សរ ជាពេលដែលយើងរក្សាកិច្ចការរបស់យើង សូមចុចលើពាក្យថា Save  -> To Computer (សម្រាប់ផ្ទុក់លើ HDD របស់អ្នក) រួចកំណត់ទំហំជ្រើសពាក្យថា Save ជាការស្រេច។
បន្ថែម៖ ចំណែកឯការរក្សាទុកទៅក្នុង Facebook Albums អ្នកគ្រាន់តែជ្រើសយក Save -> To Facebook Album -> ចុចលើប៉ូតុង Connect to Facebook វានឹងធ្វើការភ្ជាប់ទៅគណនី Facebook របស់អ្នកដោយស្វ័យប្រវត្តិ (អ្នកត្រូវតែ Log-in Facebookរបស់អ្នកជាមុនសិន)
 សូមប្រើគំនិតច្នៃប្រឌិតរបស់អ្នកដើម្បីធ្វើការរចនារូបភាពរបស់អ្នក។ ពី happyphotoshop ^^

តោះនាំគ្នាផាត់ពណ៌ក្រូច


កាលពីប្រកាសមុនខ្ញុំបានលើកពីការកែតម្រូវពណ៌មកបង្ហាញ តែពេលនេះខ្ញុំនឹងបង្ហាញពីរបៀបប្តូរពណ៌(Color Replacement) ដែលខ្ញុំលើកពីការប្តូរពណ៌ក្រូច(មើលរូប)នេះ មកបង្ហាញតែម្តង។ អ្វីដែលអ្នកត្រូវការដំបូងគឺរូចក្រូចមួយ សូមចុចលើអក្សរ ” ទាញយករូបក្រូច” ។ បន្ទាប់មកបើកវាចូលទៅក្នុងកម្មវិធី Adobe Photoshop របស់អ្នក ដោយចុច Ctrl+O រួចចុចលើប្រអប់ Open។

កិច្ចការបន្តគឺចុចលើរូប Brush រួចស្តាំ ជ្រើសយក Color Replacement Tool (B) (មើលរូប)

បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់ចុច OK (មើលរូប)

ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូប)

ធ្វើបែបនេះនៅកន្លែងផ្សេងទៀតដោយប្រើពណ៌ផ្សេងគ្នា បើអ្នកផាត់លើសអ្នកអាចធ្វើការលុបចេញ ដោយប្រើ History Brush Tool (Y) ព្រោះវាអាចធ្វើការលុបលើការផាត់ដោយមិនប៉ះពាល់ដល់រូប

បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូប)

ការផាត់ក្លែបក្រូចរួចរាល់ហើយ អ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតដោយប្រើ Tools ដដៃលនេះ

បញ្ចាក់៖ Tool នេះអាចប្រើដើម្បីប្តូរតាមកន្លែងមួយៗដែលយើងចង់មាន ហើយវាប្តូរទៅតាមការផាត់របស់យើង សម្រាប់ពណ៌ស និង ពណ៌ខ្មៅគឺពិបាកនឹងធ្វើការផ្លាស់ប្តូរណាស់!

អ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រុចនេះទេ ^^។

កំណែតម្រូវពន្លឺ (Brightness Correction)


នៅក្នុងប្រកាសនេះ ខ្ញុំនឹងលើកការកែប្រែពន្លឺ និង ភាពច្រាសគ្នា(កុង) (Brightness & Contract) ដែលបច្ចេកទេស (Technique) កែច្នៃរូបភាពដែលអ្នកគួរតែចេះ។ វាជាចំនុចមួយដ៏សំខាន់នៅក្នុងការកែប្រែរូបភាព វាជួយដល់រូបភាពយើងឲ្យមានលក្ខណៈកាន់តែប្រសើរ។
– ជាដំបូងអ្នកត្រូវបើករូបភាពរបស់អ្នកដោយចូលទៅកាន់ File -> Open -> ជ្រើសយករូបភាពរបស់អ្នក រួចចុច Open ឬ ប្រើលើ Keyboard ដោយចុចលើ Ctrl+ O (មើលរូប)

– ពេលដែលបើករូបហើយ សូមចូល Image -> Adjustment -> Brightness and Contrast

-រូច វានឹងចេញផ្ទាំងមួយទៀត វានឹងអាចឲ្យកែតម្រូវ ពន្លឺ (Brightness) នឹង ភាពច្រាស (C0ntrast)

ត្រង់ចំនុច Brightness យើងធ្វើការកែតម្រូវលើពន្លឺមានភាពភ្លឺឬងងឹត

Contrast ជាការកែតម្រូវលើភាពច្រាសគ្នារវាងពន្លឺរូបភាពនិងពន្លឺព្រះអាទិត្យ (អាស្រ័យលើរូបភាព)
មើលរូបខាងក្រោម៖

បន្ទាប់ចុច OK ជាការស្រេច។ ជាចុងក្រោយចុច Ctrl + S ដើម្បីរក្សាទុក​ (សូមជ្រើសយកប្រភេទឯកសារ .jpg / .jpeg) រួចចុចលើ ប្រអប់ SAVE  រួច  OKជាការស្រេច។

បើមានសំនួរ ឬ ការកែតម្រូវសូមផ្ញើរមកតាម Email របស់ខ្ញុំ ៖ seangsokheng@gmail.com facebook.com/seangsokheng។ ខ្ញុំរីករាយនឹងទទួល សូមអរគុណចំពោះមតិរបស់អ្នក!

រៀបចំផ្ទៃអេក្រង់ខាងមុខ (Desktop)

កាលពីប្រកាសមុន ខ្ញុំបានលើកពីការបង្កើត Icon ប្រភេទ .png ដែលប្រើសម្រាប់កែលម្អ Dock ដោយខ្លួនឯង។ នៅពេលនេះខ្ញុំនិយាយពីការរៀបចំ Desktop តាមរបៀបថ្មីដែលធ្វើឲ្យអ្នកមានអារម្មណ៏ល្អនៅពេលបើកកំព្យូទ័រ។ 😀 (សូមមើលរូបខាងក្រោម)

ស្ទីលអេក្រង់តាមមូលស្ទាយល៏

ជាដំបូងអ្វីដែលអ្នកត្រូវការគឺ

១. កម្មវិធី Rocket Dock

២. កញ្ចប់ឯកសារ Mool Style

៣. Wallpaper របស់ Happyphotoshop (តាមចិត្ត)

១.បន្ទាប់ពីទាញយកអ្វីទាំងអស់នេះហើយ អ្វីដែលយើងធ្វើបន្ទាប់គឺធ្វើការរៀបចំ Desktop របស់យើង ១. បិទ Desktop Icon របស់អ្នក ដោយគ្រាន់តែ ចុចMouseខាងស្តាំ ជ្រើសយកពាក្យ View => Show Desktop Icon ២.កែសម្រួល Rocket Dock ឲ្យទៅខាងស្តាំ៖ ចុចម៉ៅស្តាំលើ Dock របស់អ្នក ជ្រើសយកពាក្យ Dock Setting រួចជ្រើសយកពាក្យ Position (មើលរូប) បន្ទាប់មកនៅ Screen Position សូមយកពាក្យ Left បើអ្នកចង់ដាក់វានៅខាងឆ្វេង។
៣. ដាក់វាឲ្យបើកដោយស្វ័យប្រវត្តិ ៖ ជ្រើសយកពាក្យ Behavior រួច Tick នៅលើ Auto Hide

៤.ជំនួស Icon ថ្មី៖  ចុចស្តាំលើ Icon ណាមួយដែលអ្នកចង់ប្តូរ ជ្រើសយកពាក្យ Icon Setting => ចុចលើសញ្ញា (+)ដើម្បីបន្ថែមទីតាំង => ជ្រើសយកទីតាំងដែលអ្នកផ្ទុកឯកសារ  រូចចុច OK (មើលរូប)

ជ្រើសយក Icon ណាមួយដែលអ្នកពេញចិត្ត រួច OK ជាការស្រេច

ហើយធ្វើបែបនេះនៅលើកម្មវិធីផ្សេងទៀតដែលចង់ប្តូរ

ស្ទីលអេក្រង់តាមមូលស្ទាយល៏

បន្ថែម៖ –អ្នកអាចបង្កើត Icon ដោយខ្លួនឯងដោយចូលមើលប្រកាស ” បង្កើត Mool Style ដោយខ្លួនឯង

-បើមានចម្ងល់លើប្រកាសទាំងឡាយ អ្នកអាចសរសេរជាសំនួរមកកាន់ខ្ញុំតាមរយៈ៖

Email: seangsokheng@gmail.com

Facebook: fb.com/seangsokheng

free counters

My Design Slideshow

TripAdvisor™ TripWow ★ My Design Slideshow ★ to Phnom Penh. Stunning free travel slideshows on TripAdvisor

តាមរយៈMy Design Slideshow.