ខ្ញុំ និង Photoshop
ខ្ញុំបានប្រើប្រាស់កម្មវិធី Adobe Photoshop លើដំបូងនៅឆ្នាំ ២០០៧ ដោយកាលនោះខ្ញុំកំពុងសិក្សានៅសាលាកុំព្យូទ័រឯកជនមួយ
នៅម្តុំផ្សារគីឡូម៉ែតលេខ ៦ (ម្តុំCTN)។ ពីមុនខ្ញុំមិនសូវចាប់អារម្មណ៏លើកម្មវិធីនេះប៉ុន្មានទេ តែកាន់តែប្រើយូរៗទៅកាន់តែចាប់
អារម្មណ៏ឡើងៗ។ នៅពេលសិក្សានៅសាលានោះ ខ្ញុំពុំសូវចេះកាត់តរូបភាពទេ តែខ្ញុំចាប់អារម្មណ៏លើការបង្កើតLogoវិញ
ស្នាដៃរបស់ខ្ញុំដំបូងគឺ Logo ក្រុមហ៊ុនរបស់ប៉ាខ្ញុំហើយវាក៏ជាមោទនភាពដំបូងរបស់ខ្ញុំផងដែរ។ ^^
ក្រោយពីបញ្ចប់ការសិក្សានៅសាលានោះ ខ្ញុំពុំបានបន្តការសិក្សា Photoshopឡើយ រហូតដល់ឆ្នាំ ២០១១នេះខ្ញុំបានរៀនឡើង
វិញនៅសាលាពត៌មានវិទ្យា (IT) អំពីវគ្គរចនានិង បោះពុម្ភ ហើយក៏កំពុងតែរៀនតាមរយៈ Internetផងដែរ។ តាំងពីប្រើ Photoshopនេះ ខ្ញុំយល់ដឹងច្រើនពីការប្រើប្រាស់កុំព្យូទ័រ
និងវិស័យពត៌មានវិទ្យា។ ចំនេះដឹងPhotoshopរបស់ខ្ញុំនៅមានកំរិតនៅឡើយទោះខ្ញុំបានប្រើប្រាស់វារយៈពេលជាច្រើនឆ្នាំក៏ដោយ។
ចំពោះខ្ញុំ កម្មវិធី Photoshopនេះជាកម្មវិធីសំណព្វចិត្តរបស់ខ្ញុំ! បើគ្មានវានៅកុំព្យូទ័រ ខ្ញុំក៏មានភាពធុញទ្រាន់ក្នុងការប្រើដែរ! ^^
សូមមើលស្នាដៃដែលខ្ញុំបានបង្កើតក្នុងរយៈពេលកន្លងមកនេះ
មានអីប្អូនមានថ្វីដៃល្អគ្រាន់បើដែរតើ ! បើមានសំណួរ បញអូនអាចសួរ បងបាន ផ្ទះបងនៅ http://khmer4life.wordpress.com បើមានពេលចូលលេងផង
ពូហនុមាន ផ្សាយពណិជ្ជកម្មបានច្រើនកន្លែងមែន។ ខ្ញុំគាំទ្រ។ បងហេង កុំភ្លេចប្លក់ខ្ញុំផង http://sovichetlife.wordpress.com/ 😆
ផ្សាយអី ! គ្នាទើបមកនៅភូមិមានតែស្វាគមន៍គ្នា បើមិនហៅគ្នាមេចថាខ្មែរស្រឡាញ់ខ្មែរនោះ ? បើខ្មែរមិនស្រឡាញ់ខ្មែរអោយស្រឡាញ់នណារ៉ៅ ស្រឡាញ់យួន ? 😀
បាទអគុណ ល្បងហនុមាន! សូមបងជួយណែនាំផង! ^^
សួស្តីអ្នកស្នេហា ហ្វូតូសប!
បាទសួស្តី!
សួរស្តី ! អូរ នៅជិតគ្នាតើនៀក ខ្ញុំក៏នៅឬស្សីកែវដែរ ! រីករាយដែលបានស្គាល់ ហើយអរគុណដែលចែករំលែកចំនេះដឹងល្អ ៗ
បាទ!រីករាយដែលបានស្គាល់!!
បាទ!រីករាយដែលបានស្គាល់!!
សុំរាប់អានដែរម៉ោ! មានពេលចូលលេងផ្ទះញ៉ុមផង! រឿងឌីហ្សាញនេះ ញ៉ុមចូលចិត្តណាស់ដែរនឹងណា!
បាទ! រីករាយជានិច្ច! 😀
ដូចញ៉ុមដែលញ៉ុមករចូលចិត្តវាដែលញ៉ុមចាប់ប្ដើមរៀនកម្មវិធីនោះនៅឆ្នាំ២០០៩ពេលញ៉ុមរៀនថ្នាក់ទី៥នៅអាយុ១០ឆ្នាំពេលញ៉ុមគិតថា
កម្មវិធីនោះយាប់ណាស់ប៉ុនន្តែវាប្រែរជាសប្បាយសំញ៉ុមទៅវិញ
រីករាយដែលបានស្គាល់! ស្នាដៃល្អណាស់តើហ្នៀក!
បាទ! ខ្ញុំក៏រីករាយដូចគ្នា!
I need all of you to share all this kind. I am senior student studying architecture and urbanism at Royal University of Fine Arts. I am not good at this computer program but does anyone know good design program Share it phong! THX
Photoshop is good for design and photo editing. illustrator is good for drawing.
thx