ស្វែងយល់ពីការបង្កើតផ្ទៃការងារ និង​ការរក្សាទុកឯកសារ

នៅ​ក្នុង​ប្រកាស​នេះ ហេបភីហ្វូតូស្សប​នឹង​ធ្វើ​ការ​ពន្យល់​ពី​ការ​បង្កើត​ផ្ទៃការងារ​ និង​របៀបរក្សាទុកឯកសារ​​របស់​អ្នក​នៅពេលបញ្ចប់​ការងារ​រចនា​របស់អ្នក​។
១.ស្វែងយល់ពីការបង្កើតផ្ទៃការងារថ្មី
នៅក្នុង Photoshop ការបង្កើតផ្ទៃការងារថ្មី ដែលគេថា New Windows គឺជាកិច្ចដំបូងបំផុត​ដែល​យើង​ត្រូវ​តែ​ធ្វើ​មុន​នឹងចាប់ផ្តើម​ការ​ងារ​។
*ចុចលើរូបដើម្បីមើលក្នុងគុណភាពខ្ពស់

២.ស្វែងយល់ពីការរក្សាឯកសារ
ក្រោយពីបញ្ចប់កិច្ចការរបស់យើង ជាពេលដែលយើងត្រូវរក្សាទុកឯកសារ។ ប្រភេទ​ឯកសារ​នៅក្នុង​ Photoshop បានបែងចែក​ជា​២ធំៗ​គឺ​ ឯកសារកែបាន​ និង ឯកសារសម្រេច។
+ឯកសារកែបាន គឺមានតែមួយប៉ុណ្ណោះគឺ (.psd,.pdd) គឺជាឯកសាររបស់ហ្វូតូស្សបដែលអាចឲ្យយើងបើកកែប្រែតាមកម្មវិធី​ Photoshop បាន។
+ឯកសារសម្រេចគឺជាប្រភេទឯកសារដែលមិនអនុញ្ញាតឲ្យយើងកែវិញបានឡើយគឺបានន័យថា​វាសម្លាប់ Layer។ Happy Photoshop សូមលើឯកសារ​សម្រេចមួយចំនួនប៉ុណ្ណោះមកបង្ហាញ ក្នុងនោះរូមមាន​៖
– JPEG ប្រើសម្រាប់ការរក្សារូបភាពជាពិសេសសម្រាប់ការបោះពុម្ភ និងផ្តិតរូបធំៗ។
-PNG ជាឯកសារការរក្សាទុកមិនបង្ហាញ​Background  បើយើងដាក់ Background ជា Transparent ។ វា​ល្អសម្រាប់​ការដាក់​ Logo នៅលើ​វិឌីអូ និង កម្មវិធី​បង្កើត​ Icon (.ico)។
– GIF ជាប្រភេទឯកសារពិសេសសម្រាប់ការបង្កើតរូបភាពមានចលនា៕
ដើម្បីរក្សាទុកឯកសាររបស់អ្នកសូមចូលទៅកាន់ File -> Save /Save as (ប្រសិន​ជាយើងចង់រក្សានៅកន្លែងផ្សេង) -> ដាក់ឈ្មោះឯកសារ -> រើសប្រភេទឯកសារ -> Save ។

អំពីម្ចាស់ប្លក Happy Photoshop
ខ្ញុំមិនមានជំនាញខាងរចនា (Design) អីទេ តែចង់ចែករំលែកចំណេះដឹងដែលខ្ញុំមានជួនអ្នកទាំងអស់គ្នា។ សូមអគុណចំពោះការទស្សន និង ផ្តល់ជាមតិ។ ចំពោះខ្ញុំ មតិរបស់អ្នកគឺសំខាន់ចំពោះការអភិវឌ្ឍន៏។ រីករាយនឹងស្រាវជ្រាវ រីករាយនឹងចែករំលែក ហេភីហ្សូតូស្សប ^^

One Response to ស្វែងយល់ពីការបង្កើតផ្ទៃការងារ និង​ការរក្សាទុកឯកសារ

  1. kreak says:

    ខ្ញុំចូលចិត្ត Photoshop ហើយខ្ញុំក៏មាន Photoshop’s brush មួយចំនួនដើមប្បីចែករំលែកដែរ http://www.blackkreak.com/design/free-photoshop-brushes-download/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: