តោះនាំគ្នាផាត់ពណ៌ក្រូច


កាលពីប្រកាសមុនខ្ញុំបានលើកពីការកែតម្រូវពណ៌មកបង្ហាញ តែពេលនេះខ្ញុំនឹងបង្ហាញពីរបៀបប្តូរពណ៌(Color Replacement) ដែលខ្ញុំលើកពីការប្តូរពណ៌ក្រូច(មើលរូប)នេះ មកបង្ហាញតែម្តង។ អ្វីដែលអ្នកត្រូវការដំបូងគឺរូចក្រូចមួយ សូមចុចលើអក្សរ ” ទាញយករូបក្រូច” ។ បន្ទាប់មកបើកវាចូលទៅក្នុងកម្មវិធី Adobe Photoshop របស់អ្នក ដោយចុច Ctrl+O រួចចុចលើប្រអប់ Open។

កិច្ចការបន្តគឺចុចលើរូប Brush រួចស្តាំ ជ្រើសយក Color Replacement Tool (B) (មើលរូប)

បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់ចុច OK (មើលរូប)

ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូប)

ធ្វើបែបនេះនៅកន្លែងផ្សេងទៀតដោយប្រើពណ៌ផ្សេងគ្នា បើអ្នកផាត់លើសអ្នកអាចធ្វើការលុបចេញ ដោយប្រើ History Brush Tool (Y) ព្រោះវាអាចធ្វើការលុបលើការផាត់ដោយមិនប៉ះពាល់ដល់រូប

បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូប)

ការផាត់ក្លែបក្រូចរួចរាល់ហើយ អ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតដោយប្រើ Tools ដដៃលនេះ

បញ្ចាក់៖ Tool នេះអាចប្រើដើម្បីប្តូរតាមកន្លែងមួយៗដែលយើងចង់មាន ហើយវាប្តូរទៅតាមការផាត់របស់យើង សម្រាប់ពណ៌ស និង ពណ៌ខ្មៅគឺពិបាកនឹងធ្វើការផ្លាស់ប្តូរណាស់!

អ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រុចនេះទេ ^^។

អំពីម្ចាស់ប្លក Happy Photoshop
ខ្ញុំមិនមានជំនាញខាងរចនា (Design) អីទេ តែចង់ចែករំលែកចំណេះដឹងដែលខ្ញុំមានជួនអ្នកទាំងអស់គ្នា។ សូមអគុណចំពោះការទស្សន និង ផ្តល់ជាមតិ។ ចំពោះខ្ញុំ មតិរបស់អ្នកគឺសំខាន់ចំពោះការអភិវឌ្ឍន៏។ រីករាយនឹងស្រាវជ្រាវ រីករាយនឹងចែករំលែក ហេភីហ្សូតូស្សប ^^

3 Responses to តោះនាំគ្នាផាត់ពណ៌ក្រូច

  1. គ្រប់​ប្រកាស​របស់​អ្នក​សុទ្ធ​តែ​មាន​ប្រយោជន៍​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ អរគុណ​សម្រាប់​ការ​ចែក​ចាយ​ សង្ឃឹម​ថា​នឹង​បាន​អាន​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​ពី​អ្នក​បន្ត​ទៀត​ និង​ឆាប់​ៗ​នេះ​ 😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: