បង្កើតMool Style PNG ដោយខ្លួ​នឯង

ពេលនេះខ្ញុំ​សូមបង្ហាញមិត្តអ្នកអានពីរបៀបបង្កើត PNG សម្រាប់ដាក់នៅលើDockនៅលើDesktopរបស់អ្នកយ៉ាងស្រស់ស្អាត និងងាយស្រួលថែមទៀតផង!

ខាងក្រោមនេះជាជំហាននៃការរចនាP NG នេះ៖

ជំហានទី១៖ បង្កើត Page ថ្មី ដែល ចូលទៅក្នុង File -> New or Ctrl+N ដែលដាក់ទំហំ ទទឺង (Width) 256 x កំពស់ ( Height) 256 pixels, Resolution: 100 pixel, Color Mode: RGB (សម្រាប់ Web) និង Background Contents: Transperent (សូមមើលរូប)

រួចចុច Enter (Ctrl+F សម្រាប់ពង្រីកឲ្យពេលអេក្រង់)

ជំហានទី២៖ គូសរង្វង់ដោយប្រើ Elliptical Marquee Tool (M) រួច Ctrl+ Shift+Nដើម្បីបង្កើត Layer ថ្មី

ជំហានទី ៣៖ ចាក់ពណ៌នៅលើ Layer របស់យើងដោយប្រើ Alt+Delete

ជំហានទី ៤៖ ការដាក់ Layer Style:

១.ដាក់ ស្រមោល (Shadow)

ចូលទៅក្នុង Layer -> Layer Style -> Shadow

២. ចាក់ពណ៌ចូលក្នងុ Layer (វាផ្តល់ភាពងាយស្រួលនៅពេលដែលយើងចង់ប្តូរពណ៌ដោយមិនចាំបាច់ធ្វើឡើងវិញ)

ដោយមិនចាំចូលម្តងទៀត​ យើងចុចលើពាក្យ Color Overlay នៅក្នុង Layer Style Menu រួចជ្រើសពណ៌ដែលអ្កកចង់បាន

៣. ដាក់ស៊ុម Stroke ចុចលើពាក្យថា Stroke ដាក់ទំហំ(Size): 5 px Position: inside, Color: ពណ៌ស

៤​. ដាក់ Inner Glow សម្រាប់ឲ្យវាមើលទៅដូចកញ្ចក់

ជំហានទី ៥៖ ធ្វើឲ្យរូបភាពមានលក្ខណៈ ឆ្លុះ

១. គូសរង្វង់កាត់មួយរួចចាក់ពណ៌ស

២. បង្កើត Selection ដោយ Ctrl រួចចុចនៅលើ Layer ទី១ (មើលរូប)

៣. កាត់ចេញ ចូលក្នុង Select ->Inverse (Shift+Ctrl+ I)

ហើយចុច Delete

៤. បន្ថយ Opacity ដើម្បីធ្វើឲ្យឆ្លុះ សូមបន្ថយវាត្រឹម 50%

ជាចុងក្រោយ សូម វាយអក្សរតាមអ្នកចូលចិត្ត រួចដាក់ Shape  រួច Save ជា File .png ជាការស្រេច(ដូចគម្រូខាងក្រោម)

គន្លឹះ៖

– អ្នកអាចប្តូរពណ៌វាដោយគ្រាន់តែ ដូរតាម Layer Style  -> Color Overlay

-បើអ្នកចង់ឲ្យឆ្លុះ សូមបន្ថយFill (មើលរូប) ដោះ Color Overlay ចេញ រួចចាក់ពណ៌ធម្មតាដោយប្រើ Alt or Ctrl + Delete

អំពីម្ចាស់ប្លក Happy Photoshop
ខ្ញុំមិនមានជំនាញខាងរចនា (Design) អីទេ តែចង់ចែករំលែកចំណេះដឹងដែលខ្ញុំមានជួនអ្នកទាំងអស់គ្នា។ សូមអគុណចំពោះការទស្សន និង ផ្តល់ជាមតិ។ ចំពោះខ្ញុំ មតិរបស់អ្នកគឺសំខាន់ចំពោះការអភិវឌ្ឍន៏។ រីករាយនឹងស្រាវជ្រាវ រីករាយនឹងចែករំលែក ហេភីហ្សូតូស្សប ^^

5 Responses to បង្កើតMool Style PNG ដោយខ្លួ​នឯង

  1. ហនុមាន says:

    ហេស អរគុណដែលបានចែកចាយនៅ ស្ទីល មួយនេះ !

  2. រិទ្ធ says:

    មានអារម្មណ៏ថាមិនច្បាស់ត្រុងចំនុច ជំហានទី ៥៖ ធ្វើឲ្យរូបភាពមានលក្ខណៈ ឆ្លុះ។ សូមពន្យល់អោយច្បាស់ជាងនេះបន្តិចបានទេ?

  3. ជាដំបូង យើងគូររាងរង្វង់មួយនៅលើរូបមួយណឹង រួច Ctrl+ Shift + N ដើម្បីធ្វើឲ្យវាក្លាយជា Layer 3 មួយ។ រួចចាក់ពណ៌សនៅរង្វង់ដែលយើងបានគួរ ហើយចុច Ctrl លើ Layer 2 ដែលយើងគូរពីលើណឹង ដើម្បីយករាងរបស់វា។ រូចចូល Select ->Inverse (Shift+Ctrl+ I) ដើម្បីចាប់យករូបដែលនៅក្រៅពី Layer 2 ហើយចុចវា Delete ដើម្បីលុបវាចេញ។ ដើម្បីឲ្យវាឆ្លុះយើងត្រូវបន្ថយ Opacity វា (សូមមើលរូប)។ ចាំកុំព្យូទ័រខ្ញុំដើរស្រួលបួលហើយខ្ញុំនឹងថតជាវីឌីអូតែម្តង!

ឆ្លើយ​តប​ទៅ​កាន់ ហ្វូតូស្សបរីករាយ បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: