ប្រវត្តិ និងការវិវឌ្ឍនៃ Adobe Photoshop

Adobe Photoshopដែលយើងតែងតែស្គាល់ថាជាកម្មវិធីកាត់រូបភាពបានលេចជារូបរាងលើកដំបូងកាលពី២១ឆ្នាំមុន (បើគិតដល់ឆ្នាំ២០១១)ដោយបានធ្វើបទបង្ហាញជាសាធារណៈដោយលោកThomas Knoll និស្សិតជាន់់ខ្ពស់ផ្នែករូបភាព(Image PHD.)នៃសកលវិទ្យាល័យ

Thomas Knoll

Michigan សហរដ្ឋអាមេរិច។ ដោយចាប់អារម្មណ៏លើំ ផ្នែកនេះលោកបានចាប់ផ្តើមសរសេរ កម្មវិធីមួយនៅ កុំព្យូទ័រ Machintoshរបស់គាត់ដែលប្រើសម្រាប់បង្ហាញរូបភាពប្រភេទស ខ្មៅ(Gray scale) ។ កម្មវិធីនេះត្រូវបានគាត់ដាក់ឈ្មោះថា Display ដោយមានការបង្ហាញផ្លូវពីប្អូនប្រុសគាត់ John Knoll គាត់បានកែប្រែពីកម្មវិធីបើករូបភាព ទៅជាកម្មវិធីកែប្រែរូបភាពពេញលក្ខណៈ។

លោកបានចំនាយពេល៨ឆ្នាំក្នុងការអភិវឌ្ឍន៏កម្មវិធីជាមួយប្អូនប្រុសរបស់គាត់ ហើយបានដាក់ឈ្មោះថា Image Pro.។ នៅឆ្នាំបន្ទាប់

គាត់បានដាក់ឈ្មោះកម្មវិធីនេះថា Photoshop។ កម្មវិធីកែប្រែរូបភាព Photoshop ជំនា់ទី ១.០ត្រូវបានបង្ហាញនៅឆ្នាំ ១៩៩០ ដែលកាល

នោះវាត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការណ៏ Machintosh (Mac OS)។

ជំនាន់នៃកម្មវិធី Adobe Photoshop៖

1990 – Photoshop 1.0

 

1991 – Photoshop 2.0

1994 – Photoshop 3.0

1996 – Photoshop 4.0

1998 – Photoshop 5.0

1999 – Photoshop 5.5

2000 – Photoshop 6.0

2002 – Photoshop 7.0

ខ្ញុំប្រើដំបូងនៅឆ្នាំ ២០០៧

2003 – Photoshop CS

2005 – Photoshop CS2

2007 – Photoshop CS3

ខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃ

2008 – Photoshop CS4

ហើយនឹងមានជំនាន់ CS 5 និង CS 6 ទៀត។

សូមបញ្ជាក់ផងដែរថា Happy Photoshopរបស់ខ្ញុំកំពុងប្រើប្រាស់ Adobe Photoshop Cs3 ព្រោះវាងាយស្រួលប្រើ

ណាមួយវាដំណើរការល្អជាមួយកុំព្យូទ័ររបស់ខ្ញុំផង! ^^

ប្រភព៖ http://en.wikipedia.org/wiki/Photoshop

http://www.webdesignerdepot.com/2010/02/20-years-of-adobe-photoshop/

 

សួស្តី និងសូមស្វាគមន៏ មិត្តទាំងអស់គ្នា!

សារជាថ្មីនៃវត្តមានរបស់ខ្ញុំដែលមកកាន់ភូមិ WordPress វិញ ក្រោយពីបោះបង់ចោលផ្ទះខ្មែរអស់រយៈពេលជាច្រើនខែមក។ នាពេលនេះ ប្លករបស់ខ្ញុំនឹងធ្វើកែប្រែពីប្លកសង្គម មកជាប្លកនៃចំនេះដឹង។ នៅក្នុងប្លកនេះ ខ្ញុំនឹងបង្ហាញមិត្តអ្នកអានអំពីគន្លឹះប្រើប្រាស់កម្មវីធីកែប្រែ រូបភាពឬ Adobe Photoshop។ នេះបង្ហាញថាខ្ញុំអាចចូលរួមក្នុងវិស័យពត៌មានវិទ្យាហើយ! សូមមិត្តអ្នកអានទាំងអស់គ្នាជួយគាំទ្រផង!