ពីជ្រុងមួយនៃឣ្នកប្រើប្រាស់ខ្មែរយូនីកូតលើ Android

image

កាល​ពី​មួយ​សប្តាហ៏​មុន​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ក្រុម​ឣ្នក​ប្រើ​ប្រាស់​អេន​ដ្រយ​កម្ពុជា​(CAUG)​ថា​ទូរស័ព្ទ​ឣេន​ដ្រយ​មួយ​ចំនួន​ឣាច​ដំឡើង​ពុម្ភ​ខ្មែរ​យូនីកូត​បាន​ហើយ​ ខ្ញុំ​លឺ​ហើយ​ក៏​ប្រយ៉ាប់​សួរ​ពី​របៀប​បញ្ចូល​។ រយះ​ពេល​ជាង​មួយ​ម៉ោង​ទាំង​ភ័យ​ផង​ ខ្ញុំ​ឣាច​ដំឡើង​ពុម្ភ​ខ្មែរ​យូនីកូតបាន​មែន​ ទោះ​វា​មិន​បាន​១០០%​ក៏​ដោយ​ក៏​​ខ្ញុំ​​ពេញ​ចិត្ត​ដែរ​។ ចាប់​ពី​ពេល​នេះ​ទៅ​ខ្ញុំ​ឣាច​ឣាន​ និង​ សសេរ​ឣ្វីៗ​ជា​ភាសាខ្មែរ​នៅ​លើ​ទូរស័ព្ទ​ឣេនដ្រយ​របស់​បាន​ ​នេះជាឣ្វី​ដែល​ខ្ញុំ​នឹង​ប្រជាជាតិ​ខ្មែរ​ចង់​បាន​។ តំណាង​ឣោយ​ហេបភីហ្វូតូស្សប​ (happy photoshop) សូម​ឣរគុណ​ដល់​ក្រុម​ CAUG ទាំង​ឣស់​ដែល​ចំនាយ​ពេល​ជួយ​ឣភិវឌ្ឍន៏​បច្ចេកវិទ្យាពត៌មាន​របស់​កម្ពុជា​ឣោយ​កាន់​តែ​រីក​ចម្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល។

Stop-Motion Animation

ចុចលើរូបដើម្បីមើល!

គន្លឺះកែរូបភាពតាម Photoshop

សូមអភ័យទោសចំពោះចំនុចទី ៤ តាមពិតគឺ Ctrl + Alt + D មិនមែន Ctrl+ D ទេ!
នេះជាតំណភ្ជាប់របស់រូបភាព៖
http://www.box.net/shared/xl31sy92ko7uo7nc535z

First time on tutorial Video

របៀបប្រើប្រាស់អក្សរខ្មែរនៅលើ Photoshop

កាល​ពី​ឆ្នាំ​២០១០​​កញ្ចប់​​ពុម្ភ​អក្សរ​​មួយ​​ឈុត​ដែល​មាន​​ឈ្មោះ​ថា​​ Khmer Unicode for Photoshop ត្រូវ​បាន​បង្កើត​​ដោយ​​អ្នក​​អភិវឌ្ឍន៏​ពុម្ភ​អក្សរ​ខ្មែរ​មួយ​​ក្រុម​​​ ដែល​វា​បាន​ធ្វើ​ឲ្យ​ការ​ប្រើ​​ប្រាស់​​អក្សរ​​ខ្មែរ​​នៅ​​ខ្មែរ​នៅ​​ក្នុង​​ Photoshop កាន់​​តែ​​ងាយ​​ស្រួល​។​ ការ​ប្រើ​ប្រាស់​​របស់​​វា​ដូច​ការ​ប្រើ​ពុម្ភ​អក្សរ​ខ្មែរ​យូនីកូត​ធម្មតាផងដែរ។ ពេល​នេះខ្ញុំ​នឹង​ធ្វើ​​ការ​ពន្បល់​ពី​របៀប​ ទាញ​យក តម្លើង​ និង ប្រើ​ប្រាស់ពុម្ភ​អក្សរ​ខ្មែរ​យូនីកូតនៅ​ក្នុង​កម្មវិធី​​កាត់​ត​​រូបភាព​​មួ​យ​នេះ​។បញ្ជាក់៖ ពុម្ភអក្សរខ្មែរយូនីកូត​អាច​​ប្រើ​ប្រាស់​តែ​នៅ​លើ​ Photoshop ជំនាន់ CS3 ឡើងលើ​តែ​ប៉ុន្នោះ។

១. របៀបទាញយក ពុម្ភអក្សរ​យូនីកូត​មួយ​នេះត្រូវបាន​ដាក់​ផ្សាយ​លើ Blog ឬ Website របស់ខ្មែរ​ជាច្រើន តែពេលនេះខ្ញុំលើក​យក​ពីការ​ទាញ​យក​ពី​Website​ it4ug.net​ ដែ​​ល​វេប​​សាយ​ធំ​មួយ​សម្រាប់​ការ​ផ្សព្វផ្សា​យពីបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT)។ ជាដំបូង​សូម​ចូល​ទៅ​កាន់​គេហទំព័រ it4ug.net រូច​ចុច​លើ​បូតុង​”ពុម្ភ​អក្សរ​យូនី​កូត​ខ្មែរ” ដែល​ខាងឆ្វេង​នៅ​គេហទំព័រនេះ​ ឬ ចុច​លើតំណ​ភ្ជាប់​នេះ http://it4ug.net/khmer-unicode-font/ ។ បន្ទាប់​មក​វា​នឹងលូតចូល​ផ្ទាំងមូយដែល​ផ្ទុកសុទ្ធ​តែ​ពុម្ភអក្សរជា​ច្រើន​ដែល​បង្កើត​ឡើង​ដោយ​អ្នក​​អភិវឌ្ឍន៏ពុម្ភ​ខ្មែរ​យូនី​កូត​ជា​ច្រើន​អ្នក​។ រួច​មើល​ពុម្ភអក្សរ​ដែ​ល​អ្នក​ចង់​បាន​រួច​ចុចលើអក្សរ​ ទាញយក(KH)។ ២​. របៀបតម្លើង​៖ ក្រោយ​ពី​​តម្លើង​ចប់​​​នេះ​ពេល​ដែល​យើង​ត្រូវ​តម្លើង​​។ ដោយ​ពុម្ភ​អក្សរ​ខ្មែរ​ខ្លះ​ជា​ប្រភេទ​ឯកសារ​ .zip ដូច្នេះ​អ្នក​ត្រូវពន្លា​ជាមុន​សិន​។ ក្រោយពី​ពន្លា​ចប់​អ្នក​ត្រូវ​ចុច​លើ​ ពុម្ភ​អក្សរ​ដែល​យើងបាន​ទាញ​យក​ រួច​ចុច​ Mouse ស្តាំជ្រើស​ពាក្យថា​ Install (នៅក្នុង​ Windows 7)។ នៅ​ពេល​នេះ​ពុម្ភអក្សរ​មួយ​ដែល​មានឈ្មោះ​ថា​ Kh MPS Fasthand ត្រូវបានចូល​នៅក្នុង​ Photoshop របស់អ្នកហើយ។ បន្ថែម៖ បើអ្នក​ចង់​តម្លើង​ពុម្ភ​អក្សរ​ចាប់ពី ២ ឡើង​ទៅ​គឺចុច​ប្រភេទ​ឯកសារ​ពុម្ភអក្សរ​ដែលអ្នក​ជ្រើស​ Mouse ស្តាំរើសយកពាក្យ install វា​នឹង​ធ្វើការ​ តម្លើង​ចូលទៅ​ក្នុង​សំណុំ​ពុម្ភ​អក្សរ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ។ ៣. របៀប​ប្រើ​ប្រាស់ សូម​បើក​កម្មវិធី Adobe Photoshop របស់​អ្នក រួច​ចូល​ទៅ​កាន់​ Text Tools (T) ជ្រើស ពុម្ភអក្សរណាដែល​មាន​ក្បាល​ចំណង​ជើង​ថា​ Kh…….  ឧទា៖ Kh MPS Fasthand មិនមែន Khmer OS … ទេ!  

រូបភាពក្រាហ្វិក៖ Facebook កម្ពុជា

រូបខាងក្រោមនេះជា​ស្ថិតិ​មួយ​ចំនួនដែលទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​ហ្វេសប៊ុកនៅកម្ពុជា ដោយដកយកពត៌មានទាំងស្រុង​ពី​គេហទំព័រ​ http://www.socialbakers.comដោយ​វា​ជា​ការ​សាកល្បងជំហ៊ាន​ដំបូងនៃ​ការ​បង្កើត​រូប​ភាព​ក្រាហ្វិក​នៃ​ហេភីហ្វូតូស្សប​ ដូច្នេះ​តារាង​ពត៌មានក៏មិនសូវច្រើនដែរ​។ ខ្ញុំ​ក៏សូម​អភ័យទោស​ចំពោះ​កំហុសដែល​កើត​ឡើង​ដោយ​អចេតនា!

ស្វែងយល់ពីការបង្កើតផ្ទៃការងារ និង​ការរក្សាទុកឯកសារ

នៅ​ក្នុង​ប្រកាស​នេះ ហេបភីហ្វូតូស្សប​នឹង​ធ្វើ​ការ​ពន្យល់​ពី​ការ​បង្កើត​ផ្ទៃការងារ​ និង​របៀបរក្សាទុកឯកសារ​​របស់​អ្នក​នៅពេលបញ្ចប់​ការងារ​រចនា​របស់អ្នក​។
១.ស្វែងយល់ពីការបង្កើតផ្ទៃការងារថ្មី
នៅក្នុង Photoshop ការបង្កើតផ្ទៃការងារថ្មី ដែលគេថា New Windows គឺជាកិច្ចដំបូងបំផុត​ដែល​យើង​ត្រូវ​តែ​ធ្វើ​មុន​នឹងចាប់ផ្តើម​ការ​ងារ​។
*ចុចលើរូបដើម្បីមើលក្នុងគុណភាពខ្ពស់

២.ស្វែងយល់ពីការរក្សាឯកសារ
ក្រោយពីបញ្ចប់កិច្ចការរបស់យើង ជាពេលដែលយើងត្រូវរក្សាទុកឯកសារ។ ប្រភេទ​ឯកសារ​នៅក្នុង​ Photoshop បានបែងចែក​ជា​២ធំៗ​គឺ​ ឯកសារកែបាន​ និង ឯកសារសម្រេច។
+ឯកសារកែបាន គឺមានតែមួយប៉ុណ្ណោះគឺ (.psd,.pdd) គឺជាឯកសាររបស់ហ្វូតូស្សបដែលអាចឲ្យយើងបើកកែប្រែតាមកម្មវិធី​ Photoshop បាន។
+ឯកសារសម្រេចគឺជាប្រភេទឯកសារដែលមិនអនុញ្ញាតឲ្យយើងកែវិញបានឡើយគឺបានន័យថា​វាសម្លាប់ Layer។ Happy Photoshop សូមលើឯកសារ​សម្រេចមួយចំនួនប៉ុណ្ណោះមកបង្ហាញ ក្នុងនោះរូមមាន​៖
– JPEG ប្រើសម្រាប់ការរក្សារូបភាពជាពិសេសសម្រាប់ការបោះពុម្ភ និងផ្តិតរូបធំៗ។
-PNG ជាឯកសារការរក្សាទុកមិនបង្ហាញ​Background  បើយើងដាក់ Background ជា Transparent ។ វា​ល្អសម្រាប់​ការដាក់​ Logo នៅលើ​វិឌីអូ និង កម្មវិធី​បង្កើត​ Icon (.ico)។
– GIF ជាប្រភេទឯកសារពិសេសសម្រាប់ការបង្កើតរូបភាពមានចលនា៕
ដើម្បីរក្សាទុកឯកសាររបស់អ្នកសូមចូលទៅកាន់ File -> Save /Save as (ប្រសិន​ជាយើងចង់រក្សានៅកន្លែងផ្សេង) -> ដាក់ឈ្មោះឯកសារ -> រើសប្រភេទឯកសារ -> Save ។